តើពាក្យ «សាយ» មានន័យដូចម្ដេច ?
សាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាច, រាយ; ខ្ចរខ្ចាយ, ផ្សាយចេញ ។
ឧទាហរណ៍៖ ទឹកជនសាយពេញវាល, ដំណឹងសាយ ។ កិ. វិ. ឬ គុ. ដែលខ្ចរខ្ចាយ, ដែលផ្សាយចេញ; ដែលលាន់ឮចេញឆ្ងាយ; ដែលរីកចេញទៅខាង : ក្លិនសាយ; សំឡេងសាយ, ឮសាយ; ត្រគាកសាយ ។ សាយភាយ សាយក្លិនធុំភាយ ។ ព. ប្រ. សាយដំណឹងឬកេរ្ដិ៍ឈ្មោះសព្វអន្លើ ។ សាយសុស ឬ សុសសាយ លេចឮខ្ចរខ្ចាយសុសសព្វគ្រប់ទិសទី ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. សាយ “ខ្សែ” ) សំណុំសរសៃសូត្រតូច ដែលចងតពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង ។
ឧទាហរណ៍៖ សាយឯក, ឯកដាច់សាយ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.