Dictionary

តើពាក្យ «សហថាមពល/សំថាមពល» មានន័យដូចម្ដេច ?


សហថាមពល/សំថាមពល


មានន័យថា ការធ្វើកិច្ចការរួមគ្នា ឬការរួមបញ្ចូលកម្លាំងគ្នារវាងប្រទេស ក្រុមហ៊ុន ស្ថាប័ន ភ្នាក់ងារ ឬបុគ្គលពីរ ឬច្រើននឹងទទួលបានលទ្ធផលខ្ពស់ជាងផលបូកនៃលទ្ធផលរបស់ប្រទេស ក្រុមហ៊ុន ស្ថាប័ន ភ្នាក់ងារ ឬបុគ្គលនីមួយៗបញ្ចូលគ្នា។
ឧទាហរណ៍៖ ការកើនឡើងនៃភាពទាក់ទាញវិនិយោគ និងទេសចរណ៍ក្នុងតំបន់អាស៊ាន គឺជាលទ្ធផលនៃសហថាមពល/សំថាមពលដែលកើតចេញពីការធ្វើសមាហរណកម្មកាន់តែជិតសិ្នទ្ធក្នុងចំណោមប្រទេសជាសមាជិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


What is dictionary ? dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.

Leave a Reply

Share