តើពាក្យ «សហគ្រាស» មានន័យដូចម្ដេច ?
សហគ្រាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានរបស់រាជការ ឬរបស់ឯកជនដែលបង្កើតឡើង ដើម្បីធ្វើការយ៉ាងធំ ដូចជាសហគ្រាសខាងការស្ថាបនានាមគ្រឹះ ស្ពាន ជាដើម ។
👉ថ្នាក់ពាក្យជា គណនេយ្យ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អង្គភាព ឬគ្រឹះស្ថាន ដែលមានគោលដៅស្វែងរកប្រាក់ចំណេញ ដែលរួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។ ២. សហគ្រាស ឬគ្រឹះស្ថាន ឧស្សាហកម្មរ៉ែ ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម សិប្បកម្ម ដឹកជញ្ជូនតាមផ្លូវគោក ឬតាមផ្លូវទឹក ទោះជាប្រយោជន៍សាធារណៈ ពាក់កណ្តាលសាធារណៈ ឬឯកជន ក្រៅសាសនា ឬក្នុងសាសនាក៏ដោយ ទោះមានលក្ខណៈជាបង្រៀនវិជ្ជាជីវៈ ឬជាការកុសលក៏ដោយ ព្រមទាំងវិជ្ជាជីវៈ សេរីនៃសមាគម ឬក្រុមប្រភេទណាក៏ដោយ។ សហគ្រាសអាចមានគ្រឹះស្ថានច្រើន ហើយគ្រឹះស្ថាននីមួយៗមានប្រើមនុស្សឱ្យធ្វើការងារក្នុងទីកន្លែងណាមួយជាប្រាកដ ដូចជាក្នុងរោងចក្រ រោងជាងការដ្ឋាន។ល។ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់និយោជក។ គ្រឹះស្ថានស្ថិតនៅក្រោមឱវាទសហគ្រាសមួយជានិច្ច។ គ្រឹះស្ថានអាចមានប្រើមនុស្សតែម្នាក់ក៏បានដែរ។ ករណីគ្រឹះស្ថាននេះមានតែមួយឯកឯង និងមិននៅក្រោមសហគ្រាសណាទេ គ្រឹះស្ថាននោះត្រូវចាត់ទុកជាសហគ្រាស។
អង្គភាព ឬគ្រឹះស្ថានដែលមានគោលដៅស្វែងរកប្រាក់ចំណេញ រួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.