Dictionary

តើពាក្យ «សវនៈ» មានន័យដូចម្ដេច ?


សវនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សវន; សំ. ឝ្រវណ ) ការឮ, ការស្ដាប់; ត្រចៀក ។ សវនកាល (សៈវ៉ៈន៉ៈ– ) ពេលដែលគួរស្ដាប់, ពេលកំពុងស្ដាប់ ។ សវនកិច្ច ( សៈវ៉ៈន៉ៈកិច ) កិច្ចដែលត្រូវស្ដាប់ ។ សវនាការ (សៈវ៉ៈន៉ាកា; បា. សវន + អាការ ) អាការនៃការស្ដាប់, អាការស្ដាប់ ។ ខ្មែរប្រើជា កិ. “”ស្ដាប់”” ក៏មាន; ( រ. ស. ) : ទ្រង់ព្រះសវនាការ ទ្រង់ព្រះសណ្ដាប់ ។ សវនានិសង្ស (សៈវ៉ៈន៉ានិសង់; បា. សវន + អានិសំស ) អានិសង្សដែលបានពីការស្ដាប់ ។ សវនូបចារ ( សៈវ៉ៈន៉ូប៉ៈចា; បា. < សវន + ឧបចារ ) ទីមានចម្ងាយល្មមស្ដាប់សំឡេងឮទៅវិញទៅមក ។ ល ។ បើមានសព្ទដទៃដែលជារស្សៈឬលហុភ្ជាប់ជាមួយពីខាងដើម ត្រូវតម្រួត ស ជា ស្ស, ដូចជា ធម្មស្សវនកាល ( ធ័ម-ម័ស-សៈវ៉ៈន៉ៈ– ) ពេលដែលគួរស្ដាប់ធម៌ ។ អស្សវនកៈ (អ័ស-សៈវ៉ៈន៉ៈកៈ) អ្នកដែលមិនធ្លាប់បានស្ដាប់ គឺអ្នកដែលមិនធ្លាប់ស្ដាប់សោះ ក៏ស្រាប់តែបានស្ដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


What is dictionary ? dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.

Leave a Reply

Share