តើពាក្យ «សវ» មានន័យដូចម្ដេច ?
សវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝវ; បា. ឆវ; ខ្មែរប្រើ ឆ > ស, វ > ព = សព ) សព, សាកសព ។ សវកម្ម ឬ –កិច្ច ឬ ឆវ– ការរម្លាយសព, ឈាបនកិច្ច ។ សវទាហិក ឬ ឆវ– អ្នករម្លាយសព, អ្នកដុតខ្មោច (បើស្ត្រីជា សវទាហិកា ឬ ឆវ– ) ។ សវមន្ទីរ ឬ ឆវ– មន្ទីរ, ផ្ទះ, រោង, សាលា តម្កល់សព; មេរុ ( មេន ) ។ សវរថ ឬ ឆវ– រថដឹកនាំសព ។ សវវាហៈ ឬ ឆវ– អ្នកសែងសព, អ្នកសែងខ្មោច។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.