តើពាក្យ «សរណៈ» មានន័យដូចម្ដេច ?
សរណៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរណ; សំ. ឝរណ ) ទីរឭក, ការរឭកដល់; ទីពឹង, ពំនាក់, ទីអាង, ទីជ្រកអាស្រ័យ; ផ្ទះ, លំនៅ; គ្រឿងការពារ គ្រឿងគ្រប់គ្រងរក្សា; ព្រះនិព្វាន ។ សរណក្ខ័យ ឬ –ក្ស័យ ដំណើរអស់ទីពឹង, អស់ទីពំនាក់ ។ សរណគមន៍ ( –គំ ) ការពោលពាក្យប្ដេជ្ញាយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីរឭកឬជាទីពឹង ( ព. ពុ. ) ។ សរណត្រ័យ ប្រជុំបីនៃសរណៈ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ( ព. ពុ. ) ។ តាមលទ្ធិព្រាហ្មណ៍ថា ប្រជុំបីនៃសរណៈ គឺព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ, ( ម. ព. ត្រៃសរណៈ ផង ) ។ សរណទាន ការឲ្យសរណគមន៍ ( ព. ពុ. ) ។ សរណទាយក ( –យក់ ) អ្នកឲ្យសរណគមន៍ ( ព. ពុ. ) ។ អ្នកឲ្យទីពំនាក់, អ្នកឲ្យទីពឹង ( បើស្ត្រីជា សរណទាយិកា ) ។ សរណធម៌ ធម៌ដែលជាទីពឹង ( ធម៌ជាកុសល ) ។ សរណភេទ ដំណើរដាច់ទីពឹង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.