តើពាក្យ «សម្រាប់» មានន័យដូចម្ដេច ?
សម្រាប់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្ហាន់ដែលទាយកទាយិការៀបផ្គត់ផ្គង់បម្រុង ឬប្រចាំទុកឲ្យមានស្រេចស្រាប់ ដើម្បីប្រគេនបព្វជិតរាល់ថ្ងៃ ។
ឧទាហរណ៍៖ រៀបសម្រាប់ប្រគេនលោក, រៀបចង្ហាន់ពីរសម្រាប់ ។
ភោជនាហារដែលគ្រហស្ថរៀបផ្គត់ផ្គង់គ្រហស្ថជានិច្ចហៅ សម្រាប់ ដែរក៏មាន តែមិនសូវប្រើ ។ វត្ថុដែលបម្រុងឲ្យមានស្រាប់, ប្រដាប់ ។
ឧទាហរណ៍៖ ខោអាវមួយសម្រាប់, ស្បែកជើងពីរសម្រាប់ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ ។
ឧទាហរណ៍៖ ដែកជារបស់សម្រាប់ប្រើការបានច្រើនយ៉ាង; ក្រដាសសម្រាប់សរសេរ ។
មន្ត្រីសម្រាប់ឯក មន្ត្រីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ;…( ក្នុងសម័យពីដើម ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.