Dictionary

តើពាក្យ «សម្បទាន» មានន័យដូចម្ដេច ?


សម្បទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. សំប្រទានឬសម្រ្បទាន ) ការប្រគល់ឲ្យ, ការឲ្យដល់ដៃ; ការឲ្យដាច់; ការទទួលអំណោយ ។
ឧទាហរណ៍៖ ដីសម្បទាន, ទ្រព្យសម្បទាន ដី, ទ្រព្យដែលឲ្យដាច់ ។

                  ឈ្មោះវិភត្តិនាមលំដាប់ទី៤ ដែលហៅថា ចតុត្ថីវិភត្តិ, ប្រាប់សេចក្ដីទទួល…, សម្រាប់ប្រើក្នុងភាសាសំស្រ្កឹតនិងបាលី ប្រើពាក្យអាយតនិបាតថា ដល់, ដើម្បី, បម្រុង, ចំពោះ, នឹង ( ព. វ. ) ។ សម្បទានសាធន ឬ —សាធនៈ ( ស័ម-ប៉ៈទានៈសាធៈនៈ) សាធនៈប្រាប់សេចក្ដីទទួលអំណោយ ( ចតុត្ថីវិភត្តិស្ទុះចេញជាអញ្ញបទ ), ប្រើក្នុងភាសាសំស្រ្កឹតនិងបាលី ( ព. វ. ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់ឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល សម្រាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផល ដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសម្រាប់ធ្វើការដាំដុះ ធ្វើអាជីវកម្មកសិ-ឧស្សាហកម្ម ក្នុងទំហំដីធំទូលាយពិសេសសម្រាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ។ ២. ទង្វើណាមួយជារបស់រដ្ឋ ដែលស្ថាប័នមានសមត្ថ-កិច្ចផ្ដល់ទង្វើនោះ ទៅឱ្យឯកជននូវផ្នែកណាមួយឬទាំងស្រុង នៃការអនុវត្តគម្រោងលើផ្នែកហេដ្ឋា-រចនាសម្ព័ន្ធណាមួយ ដែលជាធម្មតាស្ថាប័នមានសមត្ថកិច្ចនោះ ជាអ្នកទទួលខុសត្រូវ ហើយដែលឯកជននោះ ទទួលភារកិច្ចមួយផ្នែកធំលើការសាងសង់និង/ឬហានិភ័យ ឬទទួលបាននូវផលចំណេញ តាមរយៈការទូទាត់សងវិញពីរដ្ឋាភិបាលនូវប្រាក់ចំណូលឬកម្រៃ និងការយកថ្លៃឈ្នួលដែលបានប្រមូលយកពីអ្នកប្រើប្រាស់ ឬពីអតិថិជន។ ទង្វើរបស់រដ្ឋទាំងនោះ ចាប់ពីពេលនេះតទៅនឹងត្រូវកំណត់ថា “សម្បទាន”នៅក្រោមច្បាប់នេះ ដោយមិនគិតពីឈ្មោះស្របច្បាប់ដែលបានប្រើប្រាស់សម្រាប់ទង្វើនោះឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


What is dictionary ? dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.

Leave a Reply

Share