តើពាក្យ «សុខ» មានន័យដូចម្ដេច ?
សុខ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើស្រណុក; សេចក្ដីសម្រាន្ដ ។
ឧទាហរណ៍៖ មានសុខ, បានសុខ ។
ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន ។
ឧទាហរណ៍៖ មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។
សុខកថា ( សុខៈកៈ—) សម្ដីដែលនាំឲ្យបានសុខ ។ សុខកាម ( សុខៈ—) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។ សុខកាយ ( សុក— ) ស្រួលខ្លួន។ សុខការណ៍ ( សុខៈ— ) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។ សុខកិរិយា ឬ —ក្រិយា ( សុខៈ— ) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។ សុខក្សេមឬ សុខក្សេមក្សាន្ដ ( សុក— ) សុខសម្រាន្ដ, សុខស្រួល ។ សុខចិត្ត ( សុក— ) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។ សុខទាយក ( សុខៈទាយក់ ) អ្នកឲ្យសុខ ( បើស្រ្តីជា សុខទាយិកា ) ។ សុខទុក្ខ ឬ ទុក្ខសុខ ( សុក—ឬ ទុក-សុក ) សុខនិងទុក្ខឬទុក្ខនិងសុខ ។ សុខប្រធាន ( សុ-ខ័ប-ប្រៈ— ) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។ សុខប្រាប្ដ ( សុខៈប្រាប ឬ—ខ័ប— ) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។ សុខព័ន្ធន៍ ( សុខៈពាន់ ) ការជាប់ជំពាក់ដោយសេចក្ដីសុខ ( ក្នុងលោក ) ។ សុខភាព ( សុខៈភាប ) ភាពជាសុខ,សេចក្ដីសុខ។ សុខភូមិ ( សុខៈភូម ) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។ សុខយាត្រា ( សុខៈ— ) ការដើរស្រួល ។ សុខយាន ( សុខៈ—) យានស្រួលជិះ ។ សុខលក្ខណៈ (សុខៈ—) លក្ខណៈនៃសេចក្ដីសុខ ។ សុខលាភ ( សុខៈ—) ការបានសុខ ។ សុខវឌ្ឍកៈ ឬ—វ័ឌ្ឍក៍ ( សុខៈវ័ត-ឍៈកៈឬ—វ័ត ) អ្នកដែលចម្រើនដោយសុខ ( បើស្រ្តីជា សុខវឌ្ឍិកា ) ។ សុខវឌ្ឍនៈ ឬ—វ័ឌ្ឍន៍ ( សុខៈវ័ត-ឍៈនៈឬ—វ័ត ) ការចម្រើនដោយសុខ ។ សុខវិជ្ជា ឬ—វិទ្យា ( សុខៈ— ) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។ សុខវិទ្យាសាស្ត្រ ( សុខៈ— ) ក្បួនឬតម្រា, ច្បាប់និយាយអំពីសុខវិទ្យា ។ សុខវេទនា ( សុខៈវេទៈនា ) ការទទួលអារម្មណ៍ជាសុខ ។ សុខសម្ផស្ស ( សុខៈសំ-ផស់ ) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។ សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។ សុខសយនា ( សុខៈសៈយ៉ៈន៉ា) កន្លែងដេកស្រួល ។ សុខសាន្ដ(សុក-សាន) សុខស្ងប់ ។ សុខសាន្ដត្រាណ ( សុក-សានត្រាន ) ដែលមានទីពំនាក់ ឬ មានទីអាងឲ្យបានសុខស្ងប់
ឧទាហរណ៍៖ ស្រុកសុខសាន្ដត្រាណ ។
សុខសាសន៍ ( សុខៈសាស ) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។ សុខសួស្ដី ( សុក— ) សុខនិងសួស្ដី ។ សុខសេយ្យា ( សុខៈសៃយ៉ា ) ការដេកជាសុខ, ការដេកស្រណុក ។ សុខា សេចក្ដីសុខ ( ព. កា. )
ឧទាហរណ៍៖ សូមពួកទេព្តា ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។
សុខាភិបាល ( សំ. បា. < សុខ + អភិបាល ) ការថែរក្សា** ឬ គ្រប់គ្រង, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ **ពាក្យ “ថែរក្សា ” ត្រូវបានកែតម្រូវពីពាក្យដើម “ថែររក្សា ” ដោយហេតុថាពុំមានពាក្យ “ថែររក្សា ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។
សុខាភិយាចនា ( —ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ” ) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ
ឧទាហរណ៍៖ ធ្វើសុខាភិយាចនា។
សុខារម្មណ៍ ( បា. < សុខ + អារម្មណ ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។ សុខាសា ( បា. < សុខ + អាសា “បំណង” ) បំណងឲ្យបានសុខទៅមុខ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.