តើពាក្យ «សិទ្ធិសួស្តិ៍» មានន័យដូចម្ដេច ?
សិទ្ធិសួស្តិ៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណ្យប្រើពាក្យនេះជា ការផ្តើមនៃមន្តអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្តិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិសទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្តគាថា ចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង… ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.