តើពាក្យ «សាងសង់ សហការ និងផ្ទេរ ហៅកាត់ “ស.ស.ផ”» មានន័យដូចម្ដេច ?
សាងសង់ សហការ និងផ្ទេរ ហៅកាត់ “ស.ស.ផ”
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់ នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយស្ថាប័នមានសមត្ថកិច្ចនោះ និងឯកជនសហការគ្នាក្នុងការធ្វើអាជីវកម្ម គ្រប់គ្រង កាន់កាប់ ទទួលចំណេញ-ខាត និងរងនូវហានិភ័យនានា ដែលទាក់ទងនឹងអាជីវកម្មរួមគ្នា ក្នុងរយៈពេលដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។ ផុតរយៈពេលកំណត់ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៍ទាំងអស់ លើសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យា មកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
What is dictionary ?
dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.