Dictionary

តើពាក្យ «សម្លោក» មានន័យដូចម្ដេច ?


សម្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្លោក; បា. សិលោក ” គាថា, កាព្យ; ពាក្យសរសើរ ” ) ពាក្យស្លោក ។ ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្រ្កឹតនិងបាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្ដំ ច្រើនតែទាយលក្ខណៈមនុស្សឬសត្វពាហនៈ គឺគោ, ក្របី, ដំរី, សេះ និងបសុសត្វមានឆ្កែ, ឆ្មាជាដើម, ដូចជាសម្លោកមនុស្សថា មុខខ្លា ចង្កាហ៊ីង ពោះទ្រពីង ច្រមុះទាល ទាយថា មនុស្សមានលក្ខណៈបែបនេះ ច្រើនអង់អាចរលុះរលាញ មានសម្ដីថ្វីមាត់ក្អេងក្អាង… ។ បើគោបម្រើមានសម្លោកថា ។
ឧទាហរណ៍៖ ខ្នងកោង ក្រចកញី កន្ទុយខ្លី ភ្នែកលៀន ទំនាយថា គោនេះខ្លាំងរួសស្រណុកប្រើមិនស្ពឹក ។

                   ចងសម្លោក ឬ និពន្ធសម្លោក តែងជាពាក្យស្លោក : ចាស់ៗ បានពិនិត្យលក្ខណៈហ្មត់ចត់ហើយ ទើបនិពន្ធសម្លោកទុក ។ ( ម. ព. ស្លោក ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


What is dictionary ? dictionary is a listing of lexemes from the lexicon of one or more specific languages, often arranged alphabetically (or by consonantal root for Semitic languages or radical and stroke for logographic languages), which may include information on definitions, usage, etymologies, pronunciations, translation, etc. It is a lexicographical reference that shows inter-relationships among the data.

Leave a Reply

Share